អនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ លោក ឈា តាំងស៊ន ត្រូវបានសមត្ថកិច្ចខេត្តតាកែវចាប់ខ្លួន នៅស្រុកព្រៃកប្បាសខេត្តតាកែវ កាលពីព្រឹកថ្ងៃសៅរ៍ ពាក់ព័ន្ធនិងការចែកចាយឯកសារស្តីពី យុទ្ធសាស្ត្រវៀតណាមក្នុងការយកទឹកដីកម្ពុជា។ ហើយឯកសារដែលលោក ឈា តាំងស៊ន ចែកចាយនោះ គឺសរសេរពីយុទ្ធសាស្ត្រ២០ចំនុចរបស់វៀតណាម ក្នុងការបំបាត់ពូជសាសន៍ខ្មែរ ដើម្បីយកទឹកដី។