តុលាការខេត្តតាកែវ បើកសវនាការដើម្បីកាត់ទោសមន្ត្រីគណបក្សសង្គ្រោះជាតិម្នាក់ នៅស្រុកព្រៃកប្បាស់ លោក ឈា តាំងស៊ន នៅកាលពីរសៀលថ្ងៃទី៧ ខែកញ្ញានេះ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនដោយចោទថា ផ្សាយឯកសារពាក់ព័ន្ធនឹងផែនការរបស់វៀតណាមមកលើកម្ពុជា។លោក ឈា តាំងស៊ន ត្រូវចោទពីបទធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម និងញ៉ុះញង់ឲ្យមានការរើសអើងជាតិសាសន៍ ដោយផ្អែកតាមមាត្រា៤៩៤ និង៤៩៦ នៃក្រមព្រហ្មទណ្ឌ។