ត្រឡប់ក្រោយ

មន្រ្តីមូលដ្ឋាន CNRP ត្រូវបានតុលាការពិន័យ ជាប្រាក់៣លានរៀល ពីបទញុះញង់ ឲ្យរើសអើង ពូជសាសន៍

លោក ឈា តាំងស៊ន មន្រ្តីថ្នាក់មូលដ្ឋាន របស់គណបក្សសង្រ្គោះជាតិ (CNRP ) ប្រចាំស្រុកព្រៃកប្បាស ត្រូវបាន តុលាការ ខេត្តតាកែវ សម្រេចមិនឲ្យជាប់ពន្ធនាគារ ប៉ុន្តែតម្រូវឲ្យបង់ ប្រាក់ចំនួន៣លានរៀល ពីបទញុះញង់ ឲ្យមានការ រើសអើងពូជសាសន៍ កាលពីល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥។លោកមេធាវី សំ សុគង់ បានលើកឡើងទៀតថា រឿងនេះបានកើតឡើងតាំងពីថ្ងៃទី២៦ សីហាមកម្ល៉េះ ប៉ុន្តែ សមត្ថកិច្ចបានឃាត់ខ្លួននៅល្ងាចថ្ងៃទី៥ កញ្ញា នេះបញ្ជាក់ថា មិនមែនជាបទល្មើសជាក់ស្តែងទេ៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា