លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា នៅក្នុងការបោះឆ្នោត ឃុំ-សង្កាត់ អាណត្តិក្រោយនេះ នឹងអនុញ្ញាតឱ្យហែរក្បួនឃោសនា រយៈពេលត្រឹម ១០ថ្ងៃប៉ុណ្ណោះ ហើយមិនត្រូវឱ្យមានការហែក្បួន ចេញពីមណ្ឌល ឬឃុំ ដែលបោះឆ្នោតនោះទេ។ការលើកឡើងបែបនេះ នៅក្នុងពិធីប្រកាសចូលកាន់ មុខតំណែង របស់លោក យន្ត មីន ជាអភិបាលខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ កាលពីថ្ងៃទី៧ កញ្ញាម្សិលមិញ។dap-news.com