ត្រឡប់ក្រោយ

ក្រសួងមហាផ្ទៃបានសម្រេចបង្កើតនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

ក្រសួង​មហាផ្ទៃ​បាន​សម្រេច​បង្កើត​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ដើម្បី​ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​នានា ​នៅលើ​ប្រព័ន្ធ​ អ៊ីនធឺណិត​ ហើយ​ក្នុង​នោះ​ក៏​សំដៅ​ចាត់​វិធានការ​ចំពោះ​សកម្មភាព​ដែល​ក្រសួង​ចាត់​ទុក​ ថា​ ជា​ការ​ញុះញង់ ​ជេរ​ប្រមាថ និង​​រើសអើង​ពូជសាសន៍​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ផង​ដែរ។លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ បច្ចេកវិទ្យា​ត្រូវ​បាន​បង្កើត​ឡើង​តាមរយៈ​អនុក្រឹត្យ​លេខ ១០៩ ស្តីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី ១៩ ខែ​សីហា ឆ្នាំ ២០១៥។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា