ត្រឡប់ក្រោយ

លោក សម រង្ស៊ី រីករាយ ចំពោះរាជរដ្ឋាភិបាល ក្នុងការកំណត់ ព្រំដែន កម្ពុជា-វៀតណាម តាមច្បាប់អន្តរជាតិ

ប្រធានគណបក្សសង្រ្គោះជាតិ (CNRP)លោក សម រង្ស៊ី បានថ្លែងពីក្តីសេចក្តី រីករាយរបស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើការ កំណត់ខ្សែ បន្ទាត់ព្រំដែនកម្ពុជា-វៀតណាមតាមច្បាប់អន្តរជាតិ។លោក សម រង្ស៊ីបានសរសេរនៅផេកហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី៨ កញ្ញានេះថា “ខ្ញុំមានចិត្តរីករាយ អំពីការខិតខំប្រឹង ប្រែងនៃប្រទេសកម្ពុជា ក្នុងការបំពេញការងារកំណត់ខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសវៀតណាម ដោយគោរពច្បាប់អន្តរជាតិ និងប្រកបដោយតម្លាភាព”។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា