លោក ហ៊ុន សែន បានអះអាងច្បាស់១០០ភាគរយថាប្រទេសកម្ពុជានឹងមានសង្រ្គាម នៅពេលគណបក្សប្រឆាំងឡើងកាន់អំណាច ជំនួសគណបក្សប្រជាជនកម្ពុជា។លោក ហ៊ុន សែន បានថ្លែងបែបនេះជាសាធារណៈតាមរយៈវីដេអូថតទុករយៈពេលប្រមាណ៣ម៉ោងដែលចាក់ផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា(ទ.ទ.ក)កាលពីរសៀលថ្ងៃអង្គារទី៨ កញ្ញា ម្សិលមិញ ដើម្បីបង្ហាញគោលជំហររបស់រដ្ឋាភិបាលក្នុងការពារព្រំដែន។ នៅក្នុងវីដេអូនោះ លោក ហ៊ុន សែន បានរិះគន់គណបក្សសង្រ្គោះជាតិថាបានយកផែនទីទៅបោកប្រាស់ប្រជាពលរដ្ឋកម្ពុជា។លោកក៏បានចេញបញ្ជាឲ្យចាប់ខ្លួនភ្លាមៗចំពោះអ្នកនិយាយរឿងផែនទីក្លែងក្លាយ។