ត្រឡប់ក្រោយ

អភិបាល ខេត្តពោធិ៍សាត់ ជួបសំណេះសំណាល ជាមួយលោកគ្រូ-អ្នកគ្រូ ចំនួន៨៥១ នាក់

នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥ លោក ម៉ៅ ធនិន អភិបាល នៃគណ:អភិបាល ខេត្តពោធិ៍សាត់ បានអញ្ជើញជួប សំណេះសំណាល និងសួរសុខទុក្ខ បុគ្គលិកសិក្សា ដែលជាគ្រូបង្រៀន គ្រប់ភូមិសិក្សា ក្នុងក្រុងពោធិ៍សាត់ ទាំងមូល។ ថ្លែងក្នុងពិធីនេះ លោកអភិបាលខេត្ត ក្នុងនាម មេគ្រួសារគ្រូបង្រៀន លោក បានបង្ហាញពីការ យកចិត្តទុកដាក់រវាងថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្ទីរអប់រំ យុវជន និងកីឡា ជាមួយមន្ត្រីរាជការ ដែលជាបុគ្គលិកសិក្សា ក្នុងការតម្លើង ឋានន្តរស័ក្កិ តួនាទី ឲ្យមានភាពត្រឹមត្រូវ ទៅតាមនីតិវិធីច្បាប់ និងមិនឲ្យមានជាដាច់ខាត ក្នុងករណីតម្លើង ឋានន្តរស័ក្កិ តួនាទី បុគ្គលិកសិក្សា ដែលគិតតែពីបក្ខពួកនិយម។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា