ត្រឡប់ក្រោយ

គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិខ្វែងគំនិតគ្នាជុំវិញច្បាប់បោះឆ្នោត

គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជាប់​គាំង​នៅ​ក្នុង​ការ​ចរចា​​ជុំ​​​វិញ​ច្បាប់​ថ្មី​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​​ អំពី​រយៈ​ពេល​ និង​ទំហំ​​នៃ​យុទ្ធនាការ​ឃោសនា​ បោះ​ឆ្នោត​​។លោក អេង​ ឆៃអ៊ាង សមាជិក​សភា​គណ​​​បក្ស​ប្រឆាំង និងជា​ប្រធាន​ក្រុម​ចរចា​​សម្រាប់​កំណែ​ទម្រង់​ការ​បោះ​ឆ្នោតបាន​​​ថ្លែង​​​កាលពី​ថ្ងៃទី៨​ថា គណបក្ស​ទាំង​ពីរ​បាន​ជាប់​គាំង​​​ប្រាំចំណុច​ដែល​នឹង​ត្រូវ​ពិភាក្សា​​អំឡុង​​ការ​ពិភាក្សា​​​​ថ្នាក់​កំ​ពូល​នៅ​សប្ដាហ៍​ក្រោយ។លោក​បាន​បញ្ចាក់ថា “​មាន​​ប្រាំ​​​ចំណុច​ដែល​យើង​មិន​ទាន់​ឈាន​ដល់​ការ​ព្រម​​​ព្រៀង​គ្នា ឧទាហរណ៍​បញ្ហា​ទាក់​ទង​ទៅ​នឹង​រយៈ​​​ពេល​ឃោសនា​បោះ​ឆ្នោត និង​កាល​​​បរិ​​​ច្ឆេទ​សម្រាប់​ថ្ងៃ​បោះ​ឆ្នោតព្រមទាំង​បទប្ប​​​ញ្ញត្តិ​ អំពី​ការ​ដាក់​ទោស​ទណ្ឌ​”។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា