លោក អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥នេះ កំពុងបំភ្លឺនៅសភា ពាក់ព័ន្ធនឹងបញ្ហាផ្សេងៗ ក្នុងគ្រប់គ្រង់ របស់ក្រសួងលើដីធ្លី និងសំណង់។ការចូលទៅបំភ្លឺនេះ គឺឆ្លើយបតទៅនឹងសំណើ របស់គណៈកម្មការទី ១ នៃរដ្ឋសភា (គណៈកម្ម ការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងអង្កេត និងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា) ដែលមានលោក អេង ឆៃអ៊ាង ដែលជាសមាជិក សភាមកពីគណបក្ស សង្គ្រោះជាតិ ធ្វើជាប្រធាន៕