លោក សុខ ទូច និងក្រុមការងារស្រាវជ្រាវព្រំដែន នៃរាជបណ្ឌិត្យសភា បានប្រកាសនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥នេះថា នឹងផ្អាករកបង្គោលព្រំដែន ចំនួន៣ថ្ងៃដោយសារ តែអាកាសធាតុមិនអំណោយផល។ការលើកឡើងនេះក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ លោក សុខ ទូច មូលហេតុនៃការផ្អាកនេះ ដោយអាកាសធាតុមិនអំណោយផល ក្រុមស្រាវជ្រាវនឹងសម្រាកបីថ្ងៃ ដោយសារជីភីអ៊េស (GPS) មិនអាចចាប់សាត់ធីឡាយ (Satalite) បាន។