លោកជំទាវ ម៉ែន សំអន រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានជំរុញឱ្យនារី ត្រូវបន្ដ ពង្រឹងបង្កើនសមត្ថភាពចូលរួមអភិវឌ្ឍន៍សង្គមជាតិ ព្រោះនារីជាឆ្នឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់មិនអាចខ្វះបាន ក្នុងការ រួមចំណែកជំរុញប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ សេដ្ឋកិច្ចពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម វប្បធម៌ និងទេសចរណ៍ ប្រកបដោយនិរន្ដរភាព ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។ការលើកឡើងបែបនេះ ក្នុងខណៈដែលលោកជំទាវ បានចូលរួមជាអធិបតីក្នុងពីធី ប្រកាសទទួលស្គាល់ប្រធានសាខាគណៈកម្មការសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ចំនួន៣៥រូប និងសមាជិកចំនួន៤០០នាក់របស់សាលាខេត្ដ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នំា២០១៥ នៅសាលាខេត្ដព្រះសីហនុ។