ត្រឡប់ក្រោយ

លោក សម រង្ស៊ី ពុំបានថ្លែងសារនយោបាយអ្វីឡើយពេលមកដល់កម្ពុជាវិញ

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា វិញ​ហើយ កាលពពី​ថ្ងៃ​ទី​១៣ កញ្ញា ម្សិលមិញ បន្ទាប់​ពី​លោក​បាន​ចំណាយ​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​ណូវែលហ្សេឡង់ដ៍ (New Zealand)។ការ​វិល​ត្រឡប់​លើក​នេះ​របស់ លោក សម រង្ស៊ី គឺ​លោក​ពុំ​បាន​បញ្ចេញ​សារ​នយោបាយ​អ្វី​សូម្បី​មួយ​ម៉ាត់​ដូច​លើក​មុនៗ​ឡើយ។ ភាព​ស្ងប់ស្ងាត់​នេះ ត្រូវ​បាន​អ្នក​វិភាគ​សង្គម​យល់​ឃើញ​ថា អាច​ជា​ជម្រើស​ល្អ និង​អាច​ជា​ជម្រើស​មិន​ល្អ​សម្រាប់​គណបក្ស​ជំទាស់​មួយ​នេះ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា