កាលពីថ្ងៃសុក្រ ទី១១ នៃកន្លែងបន់ស្រន់មួយនៅលើវត្តភ្នំដូនពេញ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធានគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិចបានបង្ហាញព្រះទ័យគាំទ្រការផ្ទៀងផ្ទាត់ផែនទីរបស់រាជរដ្ឋាភិបាលដឹកនាំ ដោយលោក ហ៊ុន សែន និងបានបញ្ជាក់ជំហររបស់ព្រះអង្គថា ព្រះអង្គ មិនគាំទ្រគណបក្សប្រឆាំងនៅក្នុងការស្រាវជ្រាវរកផែនទីរបស់កម្ពុជានោះទេ។ព្រះអង្គមានបន្ទូលថា ការផ្ទៀងផ្ទាត់ផែនទីកន្លងមក បង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ផែនទីត្រឹមត្រូវនៅក្នុងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ពីព្រោះផែនទីដែលរដ្ឋាភិបាលប្រើមានលក្ខណៈស៊ីគ្នានឹងផែនទីចំនួន១៨ផ្ទាំង ដែលអង្គការសហប្រជាជាតិឲ្យខ្ចី និងផែនទីចំនួន២៦ផ្ទាំង ដែលប្រទេសបារាំងបានប្រគល់ជូនផងដែល។