មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ឲ្យដឹងថា ស្ថាប័ននេះមិនទាន់ពិភាក្សាជ្រើសរើសអគ្គលេខាធិការ គ.ជ.ប ថ្មី ជំនួសអគ្គលេខាធិការចាស់នៅឡើយ ដោយមន្ត្រីរូបនោះអះអាថា រស់ចាំសំណើរបស់ប្រធាន គ.ជ.ប។យោងតាមសម្ដី លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ថា មូលហេតុដែល គ.ជ.ប មិនទាន់ជ្រើសរើសអគ្គលេខាធិការថ្មីជំនួសអគ្គលេខាធិការចាស់ ដោយសារបច្ចុប្បន្ននេះ គ.ជ.ប ជាប់រវល់ធ្វើការងារ ធ្វើបញ្ជីចុះឈ្មោះបោះឆ្នោតសាកល្បង ដើម្បីកុំឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិខាងមុខនេះ។