លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងថា គណបក្សនេះនឹងរៀបចំកិច្ចប្រជុំជាមួយតំណារាស្ត្ររបស់ខ្លួនទាំងអស់នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីធ្វើការណែនាំឲ្យឈប់រិះគន់រដ្ឋាភិបាលអំពីបញ្ហាព្រំដែនកម្ពុជាវៀតណាម។ការលើកឡើងបែបនេះបន្ទាប់ពីលោក បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញកាលពីម្សិលមិញ។