ត្រឡប់ក្រោយ

សង្គ្រោះជាតិ មិនបោះបង់ជំហរក្នុងការរិះគន់ពីបញ្ហាព្រំដែន

គណបក្ស​សង្គ្រោះជាតិ​បាន​​សម្រេច​​មិនលះបង់​ជំហរ​របស់ខ្លួន​ ក្នុង​ការរិះគន់​ពីបញ្ហា​ព្រំដែន​នោះទេ​ បើទោះ​បីជា​ លោក កឹម សុខា អនុប្រធាន​គណបក្ស​ បានអំពាវនាវ​ឲ្យ​សមាជិក ងាកចេញ​ពីបញ្ហា​ព្រំដែន ដែល​កំពុង​តែឡើង​កម្តៅនេះយ៉ាង​ណា​ក៏ដោយ។នៅក្នុង​កិច្ច​ប្រជុំ​នៅទីស្នាក់ការ​របស់​គណបក្ស ​ក្រោម​អធិបតី​ភាពរបស់​ លោក សម រង្ស៊ី ប្រធាន ​និងលោកកឹម សុខា អនុប្រធាន​គណបក្សសង្គ្រោះ​ជាតិ កាល​ពី​ម្សិលមិញ គណបក្ស​បាន​សម្រេច មិនផ្លាស់ប្តូរ​ជំហរ​របស់ខ្លួន ​ក្នុងការ​ រិះគន់​ពីបញ្ហាព្រំដែន ​ជាមួយ​នឹង​ប្រទេស​ជិត​ខាង​​ដែល​ជា​បញ្ហា​រសើប​របស់​រដ្ឋាភិបាល​នោះ​ទេ។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា