លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឲ្យដឹងនៅថ្ងៃពុធ ទី១៦នេះថា លោកទទួលដំណឹងថាជនភៀសខ្លួននៅអូស្រ្តាលី៤នាក់ទៀត បានស្ម័គ្រចិត្តមករស់នៅកម្ពុជា។ការលើកឡើងនេះ បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន បន្ទាប់ពីសិក្ខាសាលាមួយស្តីពីប្រព័ន្ធសន្តិសុខធានានូវសុវត្ថិភាពនិងសន្តិសុខ។