ត្រឡប់ក្រោយ

អនុប្រធានាធិបតីឥណ្ឌា បញ្ជាក់ជំហរថា នឹងមិនមានការសាងសង់ ប្រាសាទអង្គរវត្ត នៅក្នុងប្រទេសខ្លួន

អនុប្រធានាធិបតីឥណ្ឌា លោក មហាម៉ាត់ ហាមីត អាន់សារី បានបញ្ជាក់ជាថ្មី អំពីជំហររបស់រដ្ឋាភិបាលឥណ្ឌា ដែលថានឹងធានា មិនឱ្យមានការសាងសង់ យកគំរូតាមប្រាសាទអង្គរវត្ត នៅក្នុងប្រទេសឥណ្ឌានោះទេ។ការលើកឡើងនេះបានធ្វើឡើងនៅក្នុងជំនួបជាមួយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងវិមានសន្តិភាព នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥នេះ បន្ទាប់ពីមានការសាកសួរជាថ្មី ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលប្រទេសកម្ពុជា។លោក មហាម៉ាត់ ហាមីត អាន់សារី បានបញ្ចាក់ទៀតថាប្រាសាទអង្គរវត្ត គឺជារបស់កម្ពុជាតែមួយគត់ ហើយមិនមានប្រសាទអង្គរវត្តទី២ នៅក្នុងប្រទេសឥណ្ឌានោះទេ៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា