នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងឧបនាយករដ្ឋមន្រ្តី ស ខេង បានសំណេះ សំណាលគ្នា នៅក្នុងពិធីបុណ្យគម្រប់ ១០០ថ្ងៃសពលោក ជា ស៊ីម។ នៅក្នុងការជួបសំណេះសំណាលជាមួយ ក៏មានវត្តមានភរិយារបស់ លោកប្រធាន សម រង្ស៊ី និងភរិយារបស់ឧបនាយករដ្ឋមន្រ្តី ស ខេង រួមនឹងមន្រ្តីជាន់ខ្ពស់សំខាន់ៗមួយចំនួនផងដែរ។