លោកឧបនាយករដ្ឋមន្រ្តី ស ខេង និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា លោកបានយល់ព្រមជួបជាមួយ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅសប្តាហ៍ក្រោយនេះ ដើម្បីជជែកអំពីរឿងបោះឆ្នោត។លោក ស ខេង បានថ្លែងក្រោយពិធីបុណ្យគម្រប់ ១០០ថ្ងៃ សពសម្តេច ជា ស៊ីម នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥នេះ។