លោក ហង្ស មុនី អនុប្រធានចលនាយុវជន គណបក្សសង្រ្គោះជាតិ ប្រចាំខេត្តតាកែវ បានសម្រេចផ្ដាច់ ខ្លួន ចេញពីគណបក្សសង្រ្គោះជាតិ មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីលោកយល់ឃើញថា ថ្នាក់ ដឹកនាំគណបក្សសង្រ្គោះជាតិ ចូលចឹត្តអុចអាលនិងញុះញង់ អោយប្រជាពលរដ្ឋខ្មែរគ្នាឯង ស្អប់គ្នាព្រោះប្រកាន់ និន្នាការនយោបាយផ្សេងគ្នា។លោកបានថ្លែងនៅចំពោះមុខលោកអភិបាលខេត្តតាកែវ នៅក្នុងពិធីចែកអង្កដល់ប្រជាពលរដ្ឋក្រីក្រ ជិត300គ្រូសារនៅក្នុង ក្រុងដូនកែវ កាលពីថ្ងៃ សៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៥។