ត្រឡប់ក្រោយ

លោក ផៃ ស៊ីផាន ចាត់ទុកសម្ដីតំណាងរាស្ត្របក្សប្រឆាំងថាគ្មានលក្ខណៈពិតប្រាកដ

មន្ត្រី​រដ្ឋាភិបាលលោក ផៃ ស៊ីផាន ចាត់​ទុក​សម្ដី​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ដែល​និយាយ​ថា សហរដ្ឋ​អាមេរិក នឹង​ប្រើ​ដំបង​ដាក់​រដ្ឋាភិបាល​កម្ពុជា ប្រសិន​រដ្ឋាភិបាល​កម្ពុជា អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​នោះ គឺ​គ្មាន​លក្ខណៈ​ពិត​ប្រាកដ។ការ​ថ្លែង​បែប​នេះ បន្ទាប់​ពី លោក សុន ឆ័យ បាន​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ថា អាមេរិក​នឹង​ប្រើ​ដំបង​មក​លើ​រដ្ឋាភិបាល​កម្ពុជា ដោយ​លែង​បន្ធូរបន្ថយ​ពន្ធ​លើ​ទំនិញ​សម្លៀកបំពាក់​របស់​កម្ពុជា ដែល​នាំ​ចូល​ទៅ​លក់​នៅ​សហរដ្ឋ​អាមេរិក។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា