នៅព្រឹកថ្ងៃពុធនេះ អនុប្រធានទី១នៃរដ្ឋសភា លោក កឹម សុខា បានស្នើមន្រ្តីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ឲ្យជួយកែទម្រង់ប្រព័ន្ធតុលាការ ដែលលោកចាត់ទុកថាមិនឯករាជ្យបណ្តាលឲ្យមានការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។តាមប្រភពបានឲ្យដឹងថា លោក កឹម សុខា បានថ្លែងបែបនេះក្រោយបញ្ចប់ជំនួបលើកដំបូងជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្ម៊ីត(Rhona Smith)។