ត្រឡប់ក្រោយ

គណបក្សអំណាចខ្មែរ នឹងមិនចូលរួមការបោះឆ្នោត បើគ្មានដំណោះស្រាយ គោលការណ៍ ៥ចំណុច របស់ខ្លួន

គណបក្សអំណាចខ្មែរ ដែលជាគណបក្ស ទើបបង្កើតឡើងថ្មី និងមានមេដឹកនាំ កំពុងតែស្នាក់នៅ សហរដ្ឋអា ម៉េរិក បានប្រកាសថា ខ្លួននឹងមិនចូលរួមប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០១៧-២០១៨ ខាងមុខ នោះទេ ប្រសិនបើគ្មាន ដំណោះ ស្រាយនូវការទាមទាររបស់ខ្លួនចំនួន ៥ចំណុច។គោលការណ៍ទាំង ៥ចំណុច ដែលគណបក្សអំណាចខ្មែរទាមទារឲ្យដោះស្រាយនោះ រួមមាន ទី១. ការកំណត់ អាណត្តិធ្វើជានាយករដ្ឋមន្ត្រី (ត្រឹម ២អាណត្តិ), ទី២. ពលរដ្ឋខ្មែរនៅក្រៅប្រទេស អាចចូលរួមបោះឆ្នោតបាន ដោយមិនចាំបាច់ត្រឡប់មកប្រទេសខ្មែរ, ទី៣. នាយករដ្ឋមន្ត្រី ត្រូវបានបោះឆ្នោតតែងតាំង ដោយពលរដ្ឋ មិន ត្រូវជ្រើសរើសឡើងតែក្នុងបក្ស, ទី៤. រំលាយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងទី៥. លុប ឈ្មោះជនជាតិវៀតណាមដែលរស់នៅក្នុងប្រទេសខ្មែរចេញពីបញ្ជីឈ្មោះបោះឆ្នោត។ការលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ទាក់ទងការ ដោះលែង សកម្មជនរបស់ខ្លួនចំនួន ៣នាក់ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា