បាតុករខ្មែរនៅសហរដ្ឋអាមេរិក ទាមទារឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចុះចេញពីតំណែងដោយពួកគេចោទថា មេដឹកនាំកម្ពុជារូបនេះដឹកនាំប្រទេសមានការរំលោភសិទ្ធិនិងធ្វើឲ្យ បាត់បង់ទឹកដី។យោងតាមប្រភពកាលពីថ្ងៃសៅរ៍ បានឲ្យដឹងថានៅក្រុងញូយ៉ក ប្រជាពលរដ្ឋខ្មែររាប់រយនាក់ បានប្រមូលផ្តុំតវ៉ា ស្រែកទាមទារឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចុះចេញពីតំណែង។ មូលហេតុនៃការទាមទារនេះដោយបាតុករចោទថាក្រោមការដឹកនាំរបស់លោកនាយក រដ្ឋមន្ត្រីហ៊ុន សែន មានការរំលោភឈូសឆាយផ្ទះរបស់ពលរដ្ឋក្រីក្រ ការបំផ្លាញធនធានធម្មជាតិ និងកាត់ទឹកដីឲ្យបរទេសជាដើម។