ត្រឡប់ក្រោយ

លោក កឹម សុខា អំពាវនាវឲ្យបក្សប្រជាធិបតេយ្យមានការសហការគ្នា

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពីថ្ងៃ​ទី​២៧ កញ្ញា​ម្សិលមិញ បានស្នើ​ឲ្យ​គណបក្ស​ដែល​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ មក​ចូលរួម​ជាមួយ​គណបក្ស​លោក ដើម្បី​ប្រកួតប្រជែង​ជាមួយ​គណបក្ស​កំពុងកាន់​អំណាច​។​ថ្លែង​នៅក្នុង​វេទិកា​«​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​» នៅ​ទី​ស្នាក់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ខេត្ត​ត្បូង​ឃុំ លោកលើកឡើងថា ៖ «​ខ្ញុំ​ស្នើ​ខ្មែរ​ អ្នកសេ្នហាជាតិ​ទាំងអស់ នៅ​គ្រប់​គណបក្ស​ទាំងអស់ ដែល​គិត​ពី​ប្រយោជន៍​ជាតិ និង​លទ្ធិប្រជាធិបតេយ្យ សុំ​រួបរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ផលប្រយោជន៍​ខ្មែរ​ឲ្យបាន​ជា​ដាច់ខាត​»​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា