លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ (CNRP) បានថ្លែងលើកឡើង ជាសំណួរនៅមុខសកម្មជន របស់ខ្លួននៅខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ថា តើគណបក្សសង្គ្រោះជាតិ នៅមានសក្កានុពលនយោបាយ ដើម្បីឈ្នះឆ្នោត ឬ គណបក្សប្រជាជនកម្ពុជា ជិតអស់សន្លឹកបៀរលេង? នេះបើយោងតាមបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់ លោក កឹម សុខា។លោក បានលើកឡើងទៀតថា “ការវិវត្តន៍នយោបាយថ្មីៗនេះ បានបញ្ជាក់យ៉ាងច្បាស់ថា គណបក្សសង្គ្រោះជាតិ នៅតែរក្សាគោលជំហរដដែល និងដើម្បីឈ្នះឆ្នោត ទៅដឹកនាំប្រទេស មិនមែនដើម្បីនៅត្រឹមបក្សប្រឆាំង ឬ សម្លេងភាគតិចនោះទេ។