ក្រុមការងារគណៈកម្មការចម្រុះកែទម្រង់ការបោះឆ្នោតរបស់គណបក្សប្រជា ជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ គ្រោងនឹងជួបគ្នាជាលើកដំបូងនៅថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៤ ខាងមុខនេះ បន្ទាប់ពីបានលុបចោលគំរោងជួបគ្នានៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤។នេះបើតាមប្រភពពីមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ប្រាប់បណ្តាញព័ត៌ក្នុងស្រុក ឲ្យដឹងនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤នេះ។
សមាសភាពគណៈកម្មការចម្រុះខាងគណបក្សប្រជាជនកម្ពុជា មានដូចជាៈ ១-លោកប៊ិន ឈិន ជាប្រធានក្រុមកាងារ ២-លោកប៉ែន បញ្ញា ៣-លោកឈាង វុន ៤-លោកសិក ប៊ុនហុក ៥-លោកស្រី គ្រួច សំអាន និង៦-លោកជាម យៀប។ ចំណែកខាងគណបក្សសង្គ្រោះជាតិ មានដូចជាៈ ១-លោកសុន ឆ័យ ជាប្រធានក្រុម ២-លោកយឹម សុវណ្ណ ៣-លោកគួយ ប៊ុនរឿន ៤-លោកយ៉ែម បុញ្ញឫទ្ធិ ៥-លោកអេង ឆៃអ៊ាង និង៦-លោកម៉ៅ មុនីវណ្ណ។