បន្ទាប់ពីធ្វើការប្រជុំ រយៈពេលប្រមាណ ៤ ម៉ោង ក្រុមការងារកំណែទម្រង់ការ បោះឆ្នោត គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានឯកភាពលើ ចំណុច ៣ដូចខាងក្រោម៖
១- ការរៀបចំ ការចុះឈ្មោះអ្នកបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោត។
២- រៀបចំបង្កើតច្បាប់ ស្ដីពីហិរញ្ញវត្ថុរបស់គណបក្សនយោបាយ។
៣- ក្របខ័ណ្ឌកំណែទម្រង់ការបោះឆ្នោតផ្សេងៗទៀត ដូចជា៖
- ការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត
- យន្ដការនៃការដោះស្រាយវិវាទ នៃការបោះឆ្នោត
- ប្រព័ន្ធផ្សព្វផ្សាយ និងមធ្យោបាយផ្សព្វផ្សាយសម្រាប់គណបក្ស នយោបាយ ។ល។
តាមប្រភពព័ត៌មានរបស់អ្នកអង្កេតការណ៍ នៅវិមានព្រឹទ្ធសភា បានឲ្យដឹងថា គណៈកម្មាធិការចំរុះនឹងគ្រោងជួបប្រជុំគ្នាបន្ដទៀត នៅថ្ងៃទី ១០ ខែមិនា ឆ្នាំ២០១៤ ខាងមុខនេះ នៅវិមានព្រឹទ្ធសភា ដើម្បីជជែកគ្នាបន្ដទៀតលើបញ្ហាកំណែទម្រង់នេះ។ គួរបញ្ជាក់ផងដែរថា នេះជាលើកទី៣ ដែលការប្រជុំដែលមានការព្រមព្រៀងគ្នា ជាលាយលក្ខ័អក្សរ។