ILO៖ អំពើ​ពុក​រលួយ​បាន​ធ្វើឱ្យ​កម្ពុជា​បាត់​បង់​ថវិកាជាតិ​ប្រមាណ១,៧ពាន់លាន ដុល្លារ​ក្នុង​មួយឆ្នាំ ​

2014-03-13 11:00:00 4965 Views

អំពើពុករលួយបានធ្វើឱ្យកម្ពុជាបាត់បង់ថវិកាជាតិប្រមាណ១,៧ពាន់លាន ដុល្លារក្នុងមួយឆ្នាំៗ នេះបើតាម អង្គការពលកម្មអន្តរជាតិ (ILO)ដែលបានលាតត្រដាងព័ត៌មាននេះនៅក្នុងរបាយការណ៍របស់ខ្លួន។ ក្នុងនោះអង្គការ ILO​បញ្ជាក់​ថាទំហំទឹកប្រាក់ដែលលេចធ្លាយដោយសារអំពើពុករលួយនេះស្មើនឹង១០ភាគ រយនៃផលិតផលដុលសរុប (GDP)។

ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍នេះជាសាធារណៈក្នុងទីក្រុងភ្នំពេញ លោក Fraid Hegazy មន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចរបស់អង្គការពលកម្មអន្តរជាតិ មានប្រសាសន៍ថា អំពើពុករលួយនេះមានកម្រិតគួរឱ្យព្រួយបារម្ភ ហើយវាជា​ឧបសគ្គ​ចម្បងសម្រាប់ការធ្វើពាណិជ្ជកម្ម និងការបណ្ដាក់ទុនរកស៊ីនៅកម្ពុជា។ របាយការណ៍ខាងលើរបស់អង្គការនេះបានមកពីការចងក្រងឯកសារផ្សេងៗ និង ការធ្វើបទសម្ភាសន៍ជាមួយសហគ្រាសចំនួន៣៥៥ និងកម្មករ​ចំនួន២៥៧នាក់នៅ ទូទាំងប្រទេស។

ក្រុមហ៊ុនទាំងនោះអះអាងថា ជាមធ្យមពួកគេបានចំណាយរហូតដល់៨,៧ភាគរយនៃចំណូលរបស់ខ្លួនទៅលើ ការសូកប៉ាន់នៅឆ្នាំ២០០៨ ដែលកើនពី៥,២ភាគរយនៅឆ្នាំ២០០៣។  របាយការណ៍ដដែលបន្ថែមថា អំពើពុក រលួយ​និងការ​សូកប៉ាន់នេះឆ្លុះបញ្ចាំងពីប្រាក់បៀវត្សរ៍ទាប របស់មន្ត្រីរាជការ កង្វះគណនេយ្យភាព និងភាពធូររលុងក្នុងការអនុវត្តច្បាប់។

ក្រៅពីនោះ របាយការណ៍ក៏បានរៀបរាប់បញ្ហាប្រឈមផ្សេងទៀតសម្រាប់បរិយាកាសវិនិយោគ នៅកម្ពុជាដែរ មានដូចជាកង្វះពលករជំនាញ និងលទ្ធភាពទទួលបានឥណទាន និងបញ្ហារំលោភសិទ្ធិមនុស្សជាដើម។

ក្នុងពេលជាមួយគ្នានេះ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ក៏បានចេញផ្សាយរបាយការណ៍របស់ខ្លួនកម្រាស់២៥ទំព័រនេះបានរកឃើញថា ក្រុមហ៊ុនចំនួន៧០ភាគរយ ដែលមិនបង់កម្រៃសម្រួលការងារ ដែលគេដឹងថា ជាលុយក្រោមតុនេះ ជួបប្រទះនឹងភាពយឺតយ៉ាវ ឬមិនទទួលបានសេវាកម្មពីមន្ត្រីកម្ពុជា នោះទេ។

លោកចាន់ សុផល អ្នកនាំពាក្យសមាគមសេដ្ឋកិច្ចកម្ពុជា និងជាអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យម្នាក់ ថ្លែងថា លោកយល់ថា អំពើពុករលួយក្នុងប្រទេសកម្ពុជាមានកម្រិតខ្ពស់ ដែលប៉ះពាល់ដល់បរិយាកាសវិនិយោគនៅកម្ពុជា។

រីឯលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលស្គាល់អំពើពុករលួយរបស់មន្ត្រី រាជការនេះ  ប៉ុន្តែលោកអះអាងថារដ្ឋាភិបាលកំពុងតែប្រឹងប្រែងលុបបំបាត់អំពើពុក រលួយនេះ។

របាយការណ៍ទាំងពីរផ្ដល់អនុសាសន៍ថា រដ្ឋាភិបាលកម្ពុជាគប្បីពង្រឹងការអនុវត្តច្បាប់ប្រឆាំងអំពើពុក រលួយ លើកកម្ពស់ប្រសិទ្ធិភាពរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងប្រព័ន្ធតុលាការ និងការពង្រឹងតម្លា​ភាពបន្ថែម​ទៀត​សម្រាប់​ការដេញ ថ្លៃជាសាធារណៈនានា។ (ដកស្រង់ពីគេហទំព័រវីអូអេជាខេមរភាសារ ផ្សាយ នៅថ្ងៃពុធ ទី១២ មីនាម្សិលមិញ)។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា