សេចក្តីថ្លែងការណ៏របស់គណបក្សសង្គ្រោះជាតិ ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤នេះបានឱ្យដឹងថា គណៈប្រតិភូជាន់ខ្ពស់នៃគណបក្សសង្រ្គោះជាតិនឹងធ្វើដំណើរទស្សនកិច្ច របស់ខ្លួន នៅប្រទេសអូស្ត្រាលី និងប្រទេស ញូហ្សេលែន។ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នឹងជួបពិភាក្សា ការងារ ជាមួយលោកស្រី Julie Bishop រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នៅថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០១៤ នៅវិមាន រដ្ឋសភា ក្នុងរដ្ឋធានី Canberra និងមន្រ្តីជាន់ខ្ពស់នយោបាយផ្សេងៗផងដែរ។