ជាការកត់សំគាល់ក្នុងជំនួបកិច្ចចចាររវាងក្រុមការងារគណបក្សប្រជាជនកម្ពុជា និងក្រុមការងារគណបក្សសង្គ្រោះជាតិលើកនេះ គេឃើញមានសមាសភាពស្ត្រីមកពីគណបក្សទាំងពីរ ចូលរួមក្នុងការចចារនេះ។ លោកស្រី ក្រូច សំអានជាសមាជិកគណៈកម្មាការសម្រុះកំណែទម្រង់បោះឆ្នោតមកពីគណ បក្សប្រជាជនកម្ពុជា និង លោកស្រី មូរ សុខហួរ ក៍ជាសមាជិកគណៈកម្មាការនេះមួយរូបកមពីគណបក្សសង្គ្រោះជាតិផងដែរ។
ទាក់ទងនឹងបញ្ហានេះ គេគួររំលឹកផងដែរថា ការចរចាក្នាដើម្បីស្វែងរកដំណោះស្រាយភាពជាប់គាំងនយោបាយដែលកើតមានបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៥ កាលពីចុងខែកក្កដា ឆ្នាំ២០១៣កន្លងទៅ គឺបានធ្វើជាហូហែររាប់។ ដោយក្នុងនោះគេសង្កេតឃើញ គណបក្សប្រជាជនកម្ពុជា ពេលខ្លះបានដាក់បេក្ខភាពស្ត្រីឲ្យចូលរួមចចារផងដែរ។ ដោយឡែក សម្រាបគណបក្សសង្គ្រោះជាតិ មិនមានបេក្ខភាពស្ត្រីចូលរួមចចារក្នុងជំនួបមុនៗនោះទេ។
ប៉ុន្តែ លោក ហូរ វ៉ាន់ បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តមណ្ឌលភ្នំពេញមកពីគណបក្សសង្គ្រោះជាតិ ដែលបានទៅរង់ចាំស្តាប់លទ្ធផលកិច្ចប្រជុំនៅព្រឹកមិញដែរនោះ បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ មិនមានបំណងដើម្បីផ្លាស់ប្តូរសមាសភាពក្រុមការងារចរចានោះទេ តែដោយសារសមាសភាពក្រុមការងារចាស់ គឺលោក យ៉ែម បុញ្ញឬទ្ធិ និងលោក អេង ឆៃអ៊ាង បានជាប់រវល់បំពេញបេសកម្មនៅក្រៅប្រទេស ទើបគណបក្សបានសម្រេចដាក់សមាសភាពថ្មីចូល គឺលោក អ៊ូ ច័ន្ទឬទ្ធិ និងលោកស្រី មូ សុខហួរ ជំនួសវិញ។
សូមបញ្ជាក់ផងដែរថា កន្លងមកសម្ព័ន្ធកំណែទម្រង់បោះឆ្នោតធ្លាប់ចេញសេចក្តីថ្លែងអំពាវនាវឲ្យមានការ ដាក់បញ្ចូលសមាសភាពស្រ្តីក្នុងគណៈកម្មាការសចម្រុះនេះផងដែរ។