មន្រ្តីជំនាញសាលារាជធានី ភ្នំពេញបានធ្វើការសិក្សា ទីតាំងសំខាន់ៗ ក្នុងរាជធានី ដើម្បីសាងសង់ស្ពានអាកាស ឬផ្លូវក្រោមដី ចំនូន៣ថែមទៀត ប្រយោជន៏ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ដែលកំពុងកើតមានជារៀងរាល់ ថ្ងៃ។
លោក ទូច សំណាង ប្រធានគ្រប់គ្រង គម្រោងអភិវឌ្ឍន៍ក្រុងរណបកោះពេជ្រ របស់ក្រុមហ៊ុន OCIC បានប្រាប់ឲ្យដឹងថា តាមព័ត៌មានដែលលោកទទួលបាន គឺមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី និងសាលារាជធានីភ្នំពេញ មាន គម្រោងសិក្សាអំពីការកសាងស្ពានអាកាសឬផ្លូវក្រោមដីនៅចំណុចកកស្ទះ ចរាចរណ៍ចំនួនបីកន្លែងនៅក្នុង រាជធានីភ្នំពេញទី១-នៅចំណុចប្រសព្វ រវាងមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវ ក្រមួនសទី២-នៅភ្លើងស្តុបវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំណុចប្រ សព្វរវាង មហាវិថីសហព័ន្ធរុស្ស៊ី និង មហាវិថីម៉ៅសេទុង និងទី៣ -ភ្លើងស្តុបចំណុចប្រសព្វ មហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវហាណូយ។
ដកស្រង់ពីគេហទំព័រសារព័ត៌មានសេរី ដែលចេញផ្សាយនាថ្ងៃទី១៩ មីនា នេះ។