ត្រឡប់ក្រោយ

លោក​ គឹម សុខ ​សំងំ​លាក់​ខ្លួន​បន្ទាប់ពី​រង​ការគំរាម​ទាំង​គ្រួសារ

បន្ទាប់ពី​រង​ការព្រមាន​ផ្ទួនៗ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ការនិយាយ​រិះគន់​ឥត​សំចៃ​លោក​​ គឹម សុខ អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ​បាន​បង្ខំចិត្ត​សំងំ​លាក់​ខ្លួន​ដោយ​អះអាង​ថា លោក​នឹង​ក្រុម​គ្រួសារ​កំពុង​ទទួល​ការគំរាម​កំហែង​ដល់​សុវត្ថិភាព​។ កាលពី​សប្ដាហ៍​មុន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មេធាវី​គណបក្ស​ប្រជាជន​កម្ពុជា​តាម​ទារលុយ​សំណង​ជំងឺ​ចិត្ត​ឈ្នះក្ដី​ចំនួន​ ៨០០​ ​លាន​រៀល​ពី​លោក គឹម សុខ ដែល​ទើប​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ពី​បទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ » និង​បទ​បរិហារកេរ្តិ៍​គណបក្ស​ប្រជាជន​កម្ពុជា​។

 ប្រភព Postkhmer ៖ https://bit.ly/2wGRrjZ

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា