មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច យកកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនា ដើម្បីបញ្ចេញសារនយោបាយ និងវាយប្រហារដៃគូនយោបាយ ខណៈក្រុមសមាជិកគណបក្សប្រឆាំងបន្តការឃ្លាំមើល ពីសមត្ថកិច្ចក្នុងពេលជួបជុំគ្នាហូបនំបញ្ចុក ធ្វើឱ្យពួកគេមិនហ៊ានបញ្ចេញសារនយោបាយទេ។ អ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្ស ចាត់ទុកថា សកម្មភាពឃ្លាំមើលសកម្មជនបក្សប្រឆាំងជួបជុំគ្នាហូបនំបញ្ចុក ជារូបភាពគំរាមកំហែង មិនស្មើភាពគ្នា រវាងបក្សកាន់អំណាច និងបក្សប្រឆាំង។
ប្រភពRFA៖ https://bit.ly/2EXfC2r