លោក ម៉ក់ ជីតូ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន បានថ្លែងឱ្យដឹងថាកាលពីថ្ងៃទី២២ ខែសីហា ថា មនុស្សម្នាក់ទៀតត្រូវបានចាប់ខ្លួនក្នុងចំណោមក្រុមមនុស្សដែលបានរំដោះអ្នកទោសគ្រឿងញៀននៅគ្លីនិក ១ កន្លែង ក្នុងក្រុងសៀមរាប និងបន្តស្វែងរកមុខសញ្ញាជនសង្ស័យផ្សេងទៀត។ បុរសម្នាក់នេះ ជាជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនតៃវ៉ាន់ ត្រូវបានចាប់ខ្លួននៅល្ងាចថ្ងៃទី២០ ខែសីហា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពេលជននោះប្រុងឆ្លងដែនចេញពីកម្ពុជា។
ប្រភព ភ្នំពេញប៉ុស្តិ៍៖ https://comfrel.info/3OKoBan
Join Telegram : https://t.me/COMFREL