មន្ត្រីអាមេរិកស្នើលោក ហ៊ុន ម៉ាណែត ដោះលែងលោក កឹម សុខា និងបើកលំហពលរដ្ឋឡើងវិញ
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃចន្ទ បានជួបនឹងឯកអគ្គរដ្ឋទូតអាមេរិក និងមន្ត្រីជាន់ខ្ពស់អាមេរិក ដើម្បីជជែកពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្រោយពេលដែលកម្ពុជាទើបតែមានការតែងតាំងនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលអាណត្តិទី៧ថ្មី។ តាមខ្លឹមសារដែលបញ្ចេញឲ្យដឹងពីភាគីទូតអាមេរិក គឺអាមេរិកបានស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បើកឡើងវិញនូវលំហសេរីភាពនយោបាយ និងដោះលែងមេដឹកនាំអតីតបក្សប្រឆាំងជាដើម។
ប្រភព RFI៖ https://comfrel.info/3PqByYN
Join Telegram : https://t.me/COMFREL
ទៅកាន់គេហទំព័ដើមរបស់សម្លេងម្ចាស់ឆ្នោតកម្ពុជា