ក្នុងឋានៈជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា លោក ហ៊ុន ម៉ាណែត នឹងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។ ដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលជាប្លុកមាន១០ប្រទេសនេះ គឺជាបេសកកម្មការទូតក្រៅប្រទេសលើកដំបូងរបស់នាយករដ្ឋមន្ត្រីកម្ពុជា ដែលលោក ហ៊ុន ម៉ាណែត នឹងជួបជាមួយបណ្តាមេដឹកនាំប្រទេសផ្សេងៗនៅលើពិភពលោក ដែលធ្លាប់ជួបជជែកការងារជាមួយឪពុករបស់លោក គឺលោក ហ៊ុន សែន ដែលកាន់អំណាច៣៨ឆ្នាំ មុននឹងលាលែងពីតំណែង។
ប្រភព VOA៖ https://comfrel.info/3P19RUY
Join Telegram : https://t.me/COMFREL