លោក ហ៊ីង ប៊ុនហៀង បញ្ជាក់ជាថ្មីពីតួនាទីបញ្ជាការដ្ឋានអង្គរក្ស BHQ
លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស បានថ្លែងបញ្ជាក់ជាថ្មីថា បញ្ជាការដ្ឋានអង្គរក្ស (BHQ) មិនមែនការពារគ្រួសារនាយករដ្ឋមន្ត្រីផ្តាច់មុខ ដូចការរិះគន់របស់ជនអគតិមួយចំនួនឡើយ តែស្ថាប័ននេះមានតួនាទីការពារឥស្សរជនកំពូលៗដូចជាគ្រួសារនាយករដ្ឋមន្ត្រី ការពារភ្ញៀវអន្តរជាតិ និងការពារតាមគោលដៅនានាក្នុងការរក្សាសន្តិសុខជាតិ។ លោកបានបញ្ជាក់ដូចនេះ ក្នុងឱកាសចូលរួមប្រារព្ធខួបអនុស្សាវរីយ៍គម្រប់ ៣៣ ឆ្នាំ កងវរសេនាតូចលេខ ២៤៦ និងខួបអនុស្សាវរីយ៍លើកទី ១៤ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្សកាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៣។
ប្រភព ភ្នំពេញប៉ុស្តិ៍៖ https://comfrel.info/3R9vIfq
Join Telegram : https://t.me/COMFREL
See less
ទៅកាន់គេហទំព័ដើមរបស់សម្លេងម្ចាស់ឆ្នោតកម្ពុជា