អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទចូលជាតិ បានប្រមាណ ៣ ០០០លានដុល្លារ នារយៈពេល១០ខែមកនេះ។ ចំណូលនេះ ស្មើនឹង៨៥,៧០ភាគរយ នៃផែនការប្រចាំឆ្នាំ២០២៣។ ចំណូលជាតិនេះត្រូវបានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមវត្តមានលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៣០តុលា។
ប្រភព ថ្មីៗ ៖ https://comfrel.info/3SmXUMD
Join Telegram : https://t.me/COMFREL…