ត្រឡប់ក្រោយ

ពល​រដ្ឋ​ស្នើ​ផ្តល់​សំណង​សមរម្យ ខណៈ​​ក្រុម​ហ៊ុន​ចិន​ត្រៀម​សាង​សង់​ស្ពាន​ថ្មី​ឆ្លង​​ទន្លេ​បាសាក់

ក្រុមហ៊ុន​ចិន​ឈ្មោះ​ Shanghai Construction ​Group (SCG) បាន​ដាក់គ្រឿង​ចក្រតៀម​សាង​សង់​ស្ពានឆ្លង​កាត់​ទន្លេ​បាសាក់ចាក់​អង្រែ​ក្រោម-​ព្រែក​ប្រា ក្រោមឥណ​ទាន​សម្ប​ទាន​របស់​ប្រទេសចិន ដែល​មាន​តម្លៃ​ប្រមាណ​៦០​លាន​ដុល្លារ​អាមេ​រិក។ បើ​ទោះ​មាន​ការ​ដាក់​គ្រឿង​ចក្រ​រួច​ទៅ​ហើយ ប្រជាពល​រដ្ឋមួយ​ចំនួន​រស់​នៅ​តំបន់​ទាំង​២​នោះ​ប្រាប់​វីអូអេ​ថា​ពួកគេ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះ​ពាល់ ដោយ​សារអាជ្ញាធរ​មិន​ទាន់​ផ្តល់​ដំណឹង​ជាក់​លាក់​អ្វី​នៅ​ឡើយ​ពាក់​ព័ន្ធ​នឹង​ផល​ប៉ះពាល់។ ពលរដ្ឋ​ទាំង​នោះ​ស្នើឱ្យ​រដ្ឋ​ផ្តល់​សំណង​សម​រម្យ​តាម​តម្លៃ​ទីផ្សារ។
ប្រភព VOA៖ https://comfrel.info/3SSXQ7i
Join Telegram : https://t.me/COMFREL

See less

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា