ក្រុមហ៊ុនធី.អេស.អិម.ដាប់បែលយូ ឯ.ក (T.S.M.W. Co., Ltd) បន្តឲ្យក្រុមកម្មកររបស់ខ្លួនចូលទៅកាប់ឈើដែលមានតម្លៃនៅក្នុងតំបន់ការពារភ្នំក្រឡាពស់ ខេត្តស្ទឹងត្រែង ហើយដឹកជញ្ជូនឈើទាំងនោះ ចូលទៅក្នុងតំបន់សម្បទានសេដ្ឋកិច្ច ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធ។សកម្មជនព្រួយបារម្ភពីការហិនហោចព្រៃឈើនៅតំបន់ការពារទាំងនោះ ខណៈមន្ត្រីនាំពាក្យកងរាជអាវុធហត្ថ អះអាងថា ប្រសិនបើមានករណីនេះកើតឡើង កម្លាំងសមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់។
ប្រភព RFA៖ https://comfrel.info/3IcVnhD
Join Telegram : https://t.me/COMFREL