ដោយមានការណែនាំពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនៅអាណត្តិមុន ឱ្យមន្ត្រីជំនាញបច្ចេកទេសសិក្សា រៀបចំឱ្យមានកម្មវិធីសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយ តាមប្រព័ន្ធឌីជីថល។ អ្នកបច្ចេកទេសក្រសួងមហាផ្ទៃ សហការជាមួយក្រុមហ៊ុនឯកជន បង្កើតបានកម្មវិធីព័ត៌មានវិទ្យាថ្មី ១ សម្រាប់ផ្តល់សេវាតាមប្រព័ន្ធអនឡាញនៅពាក់កណ្តាលឆ្នាំ ២០២៣ និងទើបបានប្រកាសដាក់ឱ្យអនុវត្តសាកល្បង ក្នុងពេលថ្មីៗនេះ ដោយលោក ស សុខា ជាថ្នាក់ដឹកនាំថ្មី នៃក្រសួងមហាផ្ទៃ។
ប្រភព ភ្នំពេញប៉ុស្តិ៍៖ https://comfrel.info/3T4MlIm
Join Telegram : https://t.me/COMFREL