ក្រុមអ្នកជំនាញកិច្ចការអន្តរជាតិ និងអ្នកឃ្លាំមើលលើកឡើងថា ការមកបំពេញទស្សនកិច្ចរបស់ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកនៅកម្ពុជាកាលពីចុងខែកុម្ភៈថ្មីៗនេះ បង្ហាញពីសារៈសំខាន់ក្នុងការចាប់ផ្ដើមស្ដារទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាមេរិក (US) និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ ក្រុមអ្នកជំនាញជំរុញឱ្យរដ្ឋាភិបាលបើកលំហសិទ្ធិសេរីភាពនយោបាយ និងស្ដារប្រជាធិបតេយ្យឱ្យល្អប្រសើរ ដើម្បីបន្តធ្វើកិច្ចការជាមួយអាមេរិកកាន់តែពេញលេញ និងដើម្បីទទួលបាននូវផលចំណេញផ្នែកវិស័យការពារជាតិ និងសេដ្ឋកិច្ចពីអាមេរិកកាន់តែច្រើន។
ប្រភព RFA៖ https://comfrel.info/49LnhO4
Join Telegram : https://t.me/COMFREL