អ្នកឃ្លាំមើលលើកឡើងថា ឧកញ៉ាមួយចំនួនបានប្រព្រឹត្តខុសច្បាប់ បោកប្រាស់ប្រជាពលរដ្ឋ និងបំផ្លាញធនធានធម្មជាតិប៉ុន្តែ ពួកគេមិនបានទទួលទោសតាមច្បាប់ និងដកហូតគោរមងារឧកញ៉ាឡើយ។ ពួកគាត់ស្នើឱ្យរដ្ឋាភិបាល ពង្រឹងការអនុវត្តច្បាប់ចំពោះក្រុមឧកញ៉ា ឱ្យមានតម្លាភាព យុត្តិធម៌ និងមិនគិតពីសែស្រឡាយ ដើម្បីរក្សាគុណតម្លៃរបស់គោរមងារឧកញ៉ា និងកុំឱ្យពួកគេប្រើប្រាស់គោរមងារនេះ មកធ្វើបាប និងកេងប្រវ័ញ្ចប្រជាពលរដ្ឋ។
ប្រភព RFA៖ https://comfrel.info/3wOuC0x
Join Telegram : https://t.me/COMFREL