សហគមន៍ដែលរងការបណ្ដេញចេញ និងអង្គការសង្គមស៊ីវិលយល់ឃើញថា ការសម្រេចរបស់តុលាការខេត្តព្រះវិហារឲ្យឃុំខ្លួនពលរដ្ឋចំនួន២៨នាក់ នៅពន្ធនាគារ គឺជារឿងអយុត្តិធម៌ និងធ្វើឲ្យករណីនេះកាន់តែឡើងកម្ដៅ ប្រសិនបើមិនមានដំណោះស្រាយ។ តុលាការខេត្តព្រះវិហារកាលពីថ្ងៃទី១១ខែមីនា សម្រេចបញ្ជូនពលរដ្ឋចំនួន២៨នាក់ ទៅឃុំខ្លួននៅពន្ធនាគារខេត្ត ក្រោយចោទប្រកាន់ពួកគេពីបទហ៊ុមព័ទ្ធកាន់កាប់ដីព្រៃដោយខុសច្បាប់។
ប្រភព RFA៖ https://comfrel.info/3wQaYkF
Join Telegram : https://t.me/COMFREL