ពលរដ្ឋ ជំរុញឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត អនុវត្តច្បាប់ចំពោះឧកញ៉ាផ្សេងទៀតដែលបោកប្រាស់ពលរដ្ឋ ដូចករណីឧកញ៉ា ឡេង ចាន់ណា ដែរ។ ការជំរុញបែបនេះ គឺបន្ទាប់ពីអាជ្ញាធររដ្ឋាភិបាល បានចាប់ឃុំខ្លួននាយិកាក្រុមហ៊ុន «ប្រ៊ីលានស៊ីធី» អ្នកស្រី ឡេង ចាន់ណា និងបញ្ចប់គោរមងារជាឧកញ៉ា ប៉ុន្តែនៅមិនទាន់បានចាត់វិធានការលើឧកញ៉ាមួយចំនួនទៀត ដែលរកស៊ីបោកប្រាស់ប្រជាពលរដ្ឋដូចគ្នាដែរនោះទេ ដូចជាលោកឧកញ៉ា ឡេង ណាវ៉ាត្រា ជាដើម។
ប្រភព RFA៖ https://comfrel.info/3TaSDpW
Join Telegram : https://t.me/COMFREL