ត្រឡប់ក្រោយ

កម្មកររោងចក្រ វ៉ាយ អេន ដាប់បែលយូ ដេកយាមនិងដើរល្បាតការពារទ្រព្យសម្បត្តិរោងចក្រ

កម្មករ​រោងចក្រ​កាត់ដេរ វ៉ាយ អេន ដាប់បែលយូ (Y & W Garment) ប្រមាណ​​២០​នាក់​បន្ត​ដេក​យាម​រោងចក្រ ដោយ​បារម្ភ​ថា នៅ​ពេល​យប់ ថៅកែ​អាច​លួច​ដឹក​ជញ្ជូន​សម្ភារៈ​ចេញ​ពី​រោងចក្រ។ ការ​ដេក​យាម​នៅ​ខាង​មុខ​រោងចក្រ​នេះ ​ក្រោយ​ពី​ថៅកែ​បាន​រត់ចោល​រោងចក្រ ដោយ​មិន​បាន​បើក​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងទៀត។ មន្ត្រី​សហជីព​ថា ការ​ថែរក្សា​ការពារ​សម្ភារៈ​ក្នុង​រោងចក្រ ដែល​ថៅកែ​បាន​រត់ចោល​នោះ គឺ​ជា​តួនាទី​របស់​អាជ្ញាធរ។
ប្រភព RFA៖ https://comfrel.info/3TExJkt
Join Telegram : https://t.me/COMFREL
 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា