ក្រសួងមហាផ្ទៃ បានប្រកាសពីការបន្តដាក់ទណ្ឌកម្មមន្ត្រីនគរបាលណាដែលមិនគោរពតួនាទី ភារកិច្ច ក៏ដូចជាល្មើសវិន័យនៃកងកម្លាំងនគរបាលជាតិ ដោយត្រូវប្រឈមនឹងការដកចេញពីតំណែង និងបន្ថយឋានន្តរស័ក្ដិ ខណៈគិតពីដើមអាណត្តិទី៧ មក មានមន្ត្រីនគរបាលប្រមាណ ១៦០ នាក់ហើយ ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌនគរបាល។ ការប្រកាសដាក់ទណ្ឌកម្មបែបនេះ ធ្វើឡើងតាមរយៈសេចក្ដីប្រកាសស្ដីពីបទវិន័យមន្ត្រីនគរបាលជាតិដែលបានចុះហត្ថលេខាដោយលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤។
ប្រភព ភ្នំពេញប៉ុស្តិ៍ ៖ https://comfrel.info/3VncIfq
Join Telegram : https://t.me/COMFREL